លោកវ៉ាត់ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានប្រាប់អ្នកសារព៏តមាន ឲ្យដឹងថា មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិក អាស៊ីនាឆ្នាំ២០១៦ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ រាជរដ្ឋាភិបាល បានយល់ព្រមឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកម្រិតទ្វីបដ៏ធំ រយៈពេល៣ថ្ងៃ ដែល មានភ្ញៀវចូលរួមប្រមាណពី៣០០ទៅ៥០០នាក់ មកពីតំណាងអូឡាំពិក នៃប្រទេសទាំង៤៥ ក្នុងទ្វីបអាស៊ី អង្គការសាមគ្គីអូឡាំពិកអន្តរជាតិ-សមាគមអូឡាំពិកអាស៊ី(ANOC)-គណៈកម្មាធិការអូឡាំពិកអន្តរជាតិ(IOC) និង តំណាងស្ថាប័ន កីឡាធំៗទាំងក្នុងទ្វីបទាំងពិភពលោក ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្នុងថានៈជាម្ចាស់ផ្ទះ កម្ពុជាត្រូវរ៉ាប់រង លើការស្នាក់នៅ-ហូបចុក រៀបចំកន្លែងមហាសន្និបាត បដិសណ្ឋារកិច្ច ដឹកជញ្ជូនភ្ញៀវក្នុងប្រទេស ព្រមទាំងមានពិធីជប់លៀងមួយទៀតផង ។ អូឡាំពិកកម្ពុជា បានប្រកាសពីការជួយសម្រាលបន្ទុក របស់រដ្ឋាភិបាល តាមរយៈការស្វែងរកការឧបត្ថម្ភ ពីផ្នែកឯកជននានាក្នុងស្រុក ។
ជាមួយនឹងមហាសន្និបាតនេះ កម្ពុជានឹងប្រកាសប្រាប់សមាជិក-ភ្ញៀវដែលចូលរួមទាំងអស់ ពីការទទួលយកសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា SEA Games លើកទី៣២ នាឆ្នាំ២០២៣ខាងមុខនេះ ៕
មតិយោបល់