ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បានបោកពន្លិចទូកចំនួន ៣គ្រឿង ដែលឈប់ចតបោះយុថ្កា​ទុក

ព្រះសីហនុៈ ​យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ខ្យល់កន្ត្រាក់បានបោកពន្លិចទូកចំនួន ៣គ្រឿង ជាប្រភេទទូកដឹកភ្ញៀវទេសចរណ៍ និងទូកនេសាទ ដែលឈប់ចតបោះយុថ្កា​ទុក នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នេះ នៅភូមិកោះតូច​ សង្កាត់កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​ ប៉ុន្តែពុំមានមនុស្សរងគ្រោះឡេីយ។
ទូកចំនួន៣គ្រឿងមាន ទូកទី១​ មានម្ចាស់ឈ្មោះ​ យ៉ង់​ ចាន់ធី​ ភេទ​ ប្រុស​ អាយុ​ ៣២​ ឆ្នាំ​ ប្រភេទ​ទូកកន្ទុយវែង​ដឹកភ្ញៀវទេសចរណ៏ ។ ទូកទី​២​ មានម្ចាស់ឈ្មោះ​ ប្រាជ​ ផាត​ ភេទ​ ប្រុស​ អាយុ​ ៥២​ឆ្នាំ​ មានមុខរបរ​ ដឹកភ្ញៀវកំសាន្តតាមកោះ​ ប្រភេទទូកកន្ទុយវែង​។ ទូកទី​៣​ ម្ចាស់ទូកឈ្មោះ​ ជិម​ វុត្ថា​ ភេទ​ ប្រុស​ អាយុ​ ៣១​ឆ្នាំ​ មានមុខរបរ​នេសាទ​ ប្រភេទទូកនេសាទ​។
បច្ចុប្បន្នទូកទាំងអស់ត្រូវបាន​បងប្អូនប្រជាពលរដ្ឋ​ សហការជាមួយ​ កម្លាំងនគរបាលប៉ុស្តិ៍នាំគ្នាអូសឡេីងគោក​វិញដើម្បីជួសជុល៕

មតិយោបល់