ភ្នំពេញៈ យោងតាមផេក ផ្លូវការរបស់លោកឧកញ៉ា ហ៊ុន ជា ដែលបានបង្ហោះជាសាធារណៈនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នេះទាំងស្រុងថា « នៅរសៀលថ្ងៃអង្គារ ១៣កេីត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនិងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ . ខ្ញុំបានអោយតំណាងរបស់ខ្ញុំជួបជាមួយប្អូន ប្រុស អឿង ចំណាន មន្ត្រីចរាចររាជធានីភ្នំពេញជាប់កិច្ចសន្យា ដែលបានរងគ្រោះដោយលោកស័ក្តិបួនសៅ បញ្ញា វាយទាត់ធាក់កាលពីថ្ងៃម្សិលម៉ិញនេះ ដេីម្បីផ្តល់ជូនថវិកាដល់ប្អូនប្រុសចំនួន ១ លានរៀល និងបានស្តាប់ការរៀបរាប់របស់ប្អូនប្រុសអំពីរដំណេីររឿងពិតដោយគ្មានការលាក់លៀមដែលឈានដល់ការវាយដំនេះ។ ហេីយក៏សូមកោតសសេីរប្អូនប្រុសដែលមិនបានតបតវិញ និងទ្រាំនូវការជេរប្រមាថម៉ាក់ងាយដល់ឳពុកម្តាយ និងអាយុជីវិតទៀតផង ( ដោយប្អូនគ្រាន់តែតបតទៅវិញត្រឹមតែពាក្យថាប្រយ័ត្នក្បាលមួយអាកូម វាមិនមានអ្វីធ្ងន់ធ្ងរនោះទេ ) មិនគួរណាលោកស័ក្កិបួននោះប្រព្រឹត្តអំពេីរថោកទាបដែលគួរអោយស្អប់ខ្ពេីមបែបនេះទេ ។ ជាចុងក្រោយក៏សូមលេីកទឹកចិត្តដល់ប្អូនប្រុសកុំអោយមានការអាក់អន់ចិត្ត និងខិតខំបំរេីការងារអោយបានល្អបន្ថែមទៀតដេីម្បីសង្គមជាតិយេីង ខ្មែរជួយការពានឹងស្រលាញ់ខ្មែរ » ៕
https://youtu.be/i1zNhz95rLg
មតិយោបល់