បាត់ដំបងៈ សាខាកាំកុងត្រូល ខេត្តបាត់ដំបង ប៉ុស្ដិ៍អូររំដួល បានធ្វើការត្រួតពិនិត្យទំនិញនាំចូល ពីប្រទេសថៃ ដោយស្ទាក់ចាប់បាន នូវជង្គង់មាន់ និងស្លាបមាន់ ខូចគុណភាពចំនួន១៣៥គីឡូក្រាម និងទំនិញខូចគុណភាពចំរុះចំនួន៣០គីឡូក្រាមផងដែរ។
ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។
ទំនិញទាំងនេះត្រូវបានយកទៅដុតកម្ទេចចោលភ្លាមៗដោយមាន ការចូលរួមពីគ្រប់ស្ថាប័នរួមមាន គយ ប៉ូលិស និងស្នាក់ការ៕





មតិយោបល់