កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុថ្ងៃពុធ៣រោច ខែអាសាឍ ឆ្នាំជូន ទោស័កព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី នៅចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។ ជនរងគ្រោះ
ឈ្មោះ លន់ លឹមហេង ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ(ជាឪពុក)។
ជនសង្ស័យឈ្មោះ ហេង ចន្ទ័ឌី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត មានទីលំនៅភូមិ-ឃុំកើតហេតុ (ជាកូនឃាត់ខ្លួន)។
សភាពរឿងហេតុ កន្លងមកជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនហើយប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ គំរាមទារប្រាក់ពីឪពុកខ្លួនឈ្មោះ លន់ លឹមហេង ជាញឹកញាប់ ហើយពេលទារលុយមិនបាន ជនសង្ស័យតែងគំរាមសម្លាប់ ឪពុក និងយក ម៉ូតូទៅលក់អស់ពីរគ្រឿង ព្រមទាំងប្រព្រឹត្តអំពើហិង្សាវាយលើឪពុកខ្លួន ហើយត្រូវឪពុកខ្លួនដាក់ពាក្យបណ្ដឹងឲ្យ សមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំមួយលើករួចមកហើយ។
ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី ជនសង្ស័យ បាននាំបុគ្គលិកធានាគាមកផ្ទះយកប្លង់ដីពីឪពុកខ្លួនដាក់បញ្ចាំ ដើម្បីយកលុយទិញម៉ូតូ តែ ឈ្មោះលន់ លឹមហេង មិនព្រមឲ្យដាក់បញ្ចាំ ទើបជនសង្ស័យជេរប្រមាថលើឈ្មោះលន់ លឹមហេង និងគំរាមថា (យកកាំភ្លើងបាញ់សម្លាប់ចោល)
បន្ទាប់មកឈ្មោះ លន់ លឹមហេង ជាឪពុក បានចូលក្នុងបន្ទប់បិទទ្វារ ស្រាប់តែជនសង្ស័យ ធាក់ទ្វារបន្ទប់ ឲ្យរបើក ហើយជេរប្រមាថលើឈ្មោះលន់ លឹមហេងបន្តទៀត ពេលនោះ ឈ្មោះលន់ លឹមហេង បានគេចខ្លួនចេញពីផ្ទះ ដល់វេលាម៉ោង១៧និង០០ នាទីឈ្មោះលន់ លឹមហេង បាន មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលព្រះប្រសប់ ហើយ កម្លាំងប៉ុស្តិ៍
ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់