ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសសង្ហារម្នាក់ ក្រោយពីលួចជក់គ្រឿងញៀនក្នុងបន្ទប់ទឹក !

ភ្នំពេញ: នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើ ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្បែរបន្ទប់ទឹកខាងត្បូងក្នុងផ្សារសូរិយាមល ផ្លូវ១៧២ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ តៅ ចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ដកហូតបាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀនចំនួន១កញ្ចប់តូច ,ដែកកេះចំនួន១ ,ទូរសព្ទ័ដៃ១គ្រឿងម៉ាក Camfone ពណ៌ខៀវ រួមនឹងម៉ូតូ១គ្រឿង ម៉ាកហ្វីណូ បិទស្កុត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ AI-8339 ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់បន្តទៀត ៕

មតិយោបល់