ភ្នំពេញៈ តារាប្រុសចំនួន៣នាក់ បាននាំស្ត្រីម្នាក់ មកកាន់ប៉ុស្តិ៍ផ្សារថ្មីទី១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដើម្បីឲ្យសមត្ថកិច្ចធ្វើការសាកសួរ និងអប់រំ ក្រោយពីស្ត្រីរូបនេះ បានយករូបតារាប្រុសក្មេងៗ៣នាក់ទៅបង្ហោះ ហើយនាងនិយាយថា «ក្រុមតារាទាំងនោះ សុទ្ធតែនាងធ្លាប់បានជួលយកទៅដេកជាមួយទាំងអស់» ទាំងដែលការពិតគ្រាន់តែជាអ្នករាប់អានគ្នាធម្មតា។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១០ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅនគរបាលប៉ុស្តិ៍ផ្សាថ្មីទី១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា ទៅកាន់ស្ត្រីខាងលើ ឲ្យបញ្ឈប់ការធ្វើសកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញជាធម្មតា៕
មតិយោបល់