ព័ត៌មានជាតិ

រំកិលផ្ទះមិនប្រយ័ត្នរលំបាក់ផ្ទះ២ខ្នង រងរបួសមនុស្សម្នាក់

កណ្តាល: ករណីរំកិលផ្ទះ បណា្តលឲ្យរលំ និងរងរបួស​បុរសម្នាក់​​ កាល​ពី​ថ្ងៃទី១១មិថុនា ​វេលាម៉ោង១៤និង​២០នាទី នៅភូមិក្បាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល។

ប្រភព​ឲ្យដឹងថា អ្នកម៉ៅការឈ្មោះដុង ភេទប្រុស នៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ។ ចំណែក​មា្ចស់ផ្ទះឈ្មោះ លាង ស្រីម ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិក្បាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ។

ប្រភពបន្តថា ការខូចខាតផ្ទះ២ខ្នង ទំហ៊ំ ៧x៩ សង់ពីឈើប្រក់ក្បឿង បណា្តលឲ្យរលំ និងរងរបួសឈ្មោះលី ប្រុក ភេទប្រុស នៅឃុំពោធិបាន បញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ៕

មតិយោបល់