ភ្នំពេញៈ យុវជនម្នាក់ប៉ុនប៉ងរំលោភសេពសន្ថវៈ លើប្អូនជីដូចមួយខ្លួនឯង តែមិនបានសម្រេច ព្រោះនាងរើសបំរាស់យករួចខ្លួនទាន់ពេល កាលពីវេលាម៉ោង០១និង ៣០នាទីរំលងអាធ្រាត្រថ្ងៃទី១១មិថុនា នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ប្រភពឲ្យដឹងថា ជនសង្ស័យឈ្មោះអ៊ុត សុវណ្ណដេត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្វើផ្ទះ ស្នាក់នៅ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះគុំ រត្ថា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកានីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះកំពងុដេកនៅក្នុងបន្ទប់នៅលើផ្ទះជាមួយកូនប្រុសអាយុ០៩ឆ្នាំ ខណៈនោះជនសង្ស័យបានដើរមកពីផឹកស្រា ពេលមកដល់មុខផ្ទះជនរងគ្រោះដែលត្រូវជាបងប្អូនជីដូនមួយក៏ឃើញទ្វារផ្ទះចំហ ជនសង្ស័យក៏បានឡើងទៅលើផ្ទះជនរងគ្រោះ រួចដើរចូលក្នុងបន្ទប់ឃើញជនរងគ្រោះកំពុងដេក ក៏រកចាប់រំលោភជនរងគ្រោះ ដោយទៅដេកអោបជនរងគ្រោះពីក្រោយ ស្រាប់ជនរងគ្រោះដឹងខ្លួនក៏បានស្រែក ហើយជនសង្ស័យក៏បានចាប់ខ្ទប់មាត់ជនរងគ្រោះកុំឲ្យស្រែក តែនាងក៏បានរើបំរាស់ចេញ រួចលើកកូនឱបរត់គេចចេញ ចំណែកជនសង្ស័យក៏រត់គេចខ្លួនបាត់ដែរ។
លុះដល់ម៉ោង១៣និង០០នាទីថ្ងៃដដែល សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់