ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ាន់ នីឡា ក្រសួងមហាផ្ទៃ កោះហៅបន្ទាន់

ភ្នំពេញៈ មុននេះបន្តិច តារាចម្រៀង កញ្ញា វ៉ាន់ នីឡា បានទូរស័ព្ទទៅលុបចោលកម្មវិធីឡើងច្រៀងនៅ My TV យ៉ាងបន្ទាន់ ដោយនាងបញ្ជាក់ថា ខាងក្រសួងមហាផ្ទៃ តម្រូវឲ្យនាងចូលខ្លួនដោះស្រាយពាក់ព័ន្ធនឹងបណ្ដឹងដោយមិនអាចខកខានបាន។ នេះជាការវិវត្តន៍មួយថ្មី បន្ទាប់ពីនាងបានប្រកាសប្ដឹងអ្នកបញ្ចេញរូបអាក្រាតរបស់នាង។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា មន្រ្តីដែលកាន់ពាក្យបណ្ដឹងរបស់នាងកោះហៅនាងយ៉ាងបន្ទាន់ រហូតតម្រូវឲ្យនាងលុបចោលគម្រោងចេញច្រៀងក្នុងកម្មវិធី A1 Concert នៅវេលាថ្ងៃត្រង់នេះ តើនឹងមានលទ្ធផលបែបណានៅឡើយទេ។

ខាងក្រោមនេះ ជាសារដែលនាង វ៉ាន់ នីឡា បញ្ជាក់ថា ខ្លួនពិតជាត្រូវកោះហៅដោយក្រសួងមហាផ្ទៃ ទើបមិនអាចទៅច្រៀងនៅ My TV តាមកាលកំណត់បាន «នាងខ្ញុំសូមជម្រាបជូនមិត្តអ្នកគាំទ្រ បងៗ ប្អូនៗ ពូអ៊ំមីង ជាពិសេសបណ្តាសារព័ត៌មាន ដែលបានរង់ចាំ និងតាមដានការសម្ដែងរបស់ខ្ញុំនៅកម្មវិធី A1 MyTV ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះថា ដោយនាងខ្ញុំមានការងារចាំបាច់សំខាន់ ត្រូវណាត់ជួបជាមួយក្រុមការងារនៃបណ្តឹងជាបន្ទាន់ ទើបខ្ញុំនឹងមិនមានវត្តមានក្នុងកម្មវិធីសំដែងទេ។ ឆ្លៀតក្នុងឱកាសនេះ ក៏សូមអរគុណដល់លោកប្រធានរៀបចំកម្មវិធីA1 និងក្រុមផលិតទាំងអស់ ដែលមានការយោគយល់ និងអធ្យាស្រ័យ ហើយសង្ឃឹមថា នឹងបានចូលរួមសំដែងគ្រាក្រោយ»

photo_2016-06-12_00-16-02photo_2016-06-12_00-16-00photo_2016-06-11_23-24-52photo_2016-06-11_23-24-49photo_2016-06-11_23-24-45photo_2016-06-11_23-24-42photo_2016-06-11_23-24-39photo_2016-06-11_23-24-36photo_2016-06-11_23-24-33photo_2016-06-11_23-24-28photo_2016-06-11_23-24-25photo_2016-06-11_23-24-22photo_2016-06-11_23-24-18photo_2016-06-11_23-24-14photo_2016-06-11_23-24-12photo_2016-06-11_23-24-09photo_2016-06-11_23-24-06photo_2016-06-11_23-24-03photo_2016-06-11_23-23-59photo_2016-06-11_23-23-56photo_2016-06-11_23-23-53វ៉ាន់ នីឡា

មតិយោបល់