ព័ត៌មានជាតិ

ស្រវឹងជល់កែវ ចំប្រពន្ធគេ ព្រួតវាយរបួសធ្ងន់!

ព្រះសីហនុ: សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងបក្ខពួក៣នាក់ទៀតគេចខ្លួន ក្រោយពីធ្វើសកម្មភាពយកដំបងឈើ និងខ្សែក្រវ៉ាត់ព្រួតវាយទៅលើបុរសម្នាក់ នៅក្នុងពិធីអាពាហ៍ពិពាហ៍មួយកន្លែង បណ្តាលឲ្យត្រូវក្បាល ភ្នែកខាងស្ដាំ រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងកាលពីយប់ថ្ងៃ១១ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យ ឈ្មោះ ហុង ចន្ថា ហៅធាត់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ាវ រ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិឃុំជាមួយគ្នា។
មូលហេតុ ជនរងគ្រោះផឹកស្រវឹងរួចជល់កែវ ហើយបានទៅកេះខ្នង ប្រពន្ធ របស់ហុង ចន្ថា ហើយក្រុមគ្រួសារមិត្តភក្តិរបស់ហុង ចន្ថា ក៏នាំគ្នាយកដំបង និង ខ្សែក្រវាត់ វាយជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់តែម្តង។ ករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ផងដែរ៕

មតិយោបល់