បន្ទាយមានជ័យៈ លោកអធិការរងស្រុកព្រះនេត្រព្រះបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចររាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ៦ បណ្តាលមកពីរថយន្តបើកជែងជាមួយគោយន្តកន្ត្រៃ។
ហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០៥១៩-០៥២០ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេ្តបន្ទាយមានជ័យ។
លោកបានបន្តទៀតថា មុនដំបូងមានគោយន្តកន្ត្រៃ១គ្រឿងម៉ាកគូបូតាពណ៌ក្រហម បើបបរដោយឈ្មោះ សុខ សារឿម
ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរមកពីទិសខាងលិចទៅទិសខាងកើតពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក កាមរីឆ្លាម ពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2k8580 បើកបរដោយឈ្មោះ ចែង សុផានភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិក្បាលស្ពានព្រះពន្លា ក្រុងសេរីសោភ័ណ អ្នករួមដំណើរឈ្មោះ ឈិត ថារី ភេទស្រី អាយុ៣០ឆ្នាំត្រូវជាភរិយាអ្នកបើកបររថយន្ត បើកបរមកពីទិសខាងលិចទៅទិសខាងកើត បានបើកជែងជាមួយគោយន្តកន្ត្រៃ តែមាន
ឧបសគ្គជែងមិនផុត ក៏ជ្រុលទៅប៉ះនឹងគោយន្តកន្ត្រៃពីក្រោយជ្រុងខាងឆ្វេង បណ្តាលអោយជ្រុលធ្លាក់ទៅខាងត្បូងផ្លូវជាតិ ទាំងរថយន្តនិងគោយន្តកន្ត្រៃ បណ្ដាលឲ្យមានគ្រោះថ្នាក់តែម្តង។ ក្នុងហេតុការណ៍នេះដែរបានបណ្ដាលឲ្យមានការខូចខាតសម្ភារៈទាំងសងខាង និងថែមទាំងបង្កឲ្យអ្នកបើកបរគោយន្តកន្ត្រៃរងរបួសហើយបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យទេវិនខេត្តបន្ទាយមានជ័យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅត្រួតពិនិត្យ ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់