ព័ត៌មានជាតិ

សមត្ថកិច្ចចុះឆែកឆេរហាងថតរូប យីហោ ស៊ីណាត ពាក់ព័ន្ធករណីធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយ

កំពង់ស្ពឺៈ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូង បានចុះឆែកឆេរហាងថតរូប យីហោ ស៊ីណាត ភូមិផ្សារព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីផលិតអត្តសញ្ញាណប័ណ្ណក្លែងក្លាយ។
ជនសង្ស័យចំនួន២នាក់ ស្រីម្នាក់ ត្រូវបានឃាត់ខ្លួន រហូតដល់ម៉ោងនេះជនសង្ស័យទាំង២រូបបានសារភាពអស់ហើយ។
សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿងនេះទៅអយ្យការដើម្បីបន្តនិតិវិធី៕

មតិយោបល់