ព័ត៌មានជាតិ

សមត្ថកិច្ចប៉ុស្តិ៍កាកាប១ ឃាត់ខ្លួនយុវជន៥នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ភ្នំពេញ: កម្លាំងសមត្ថកិច្ចប៉ុស្តិ៍កាកាប១ នៃអធិការដ្ឋានខណ្ឌពោធិសែនជ័យ បានធ្វើកាឃាត់ខ្លួនយុវជន៥នាក់ ដកហូតបានថ្នាំញៀនចំនួន២កញ្ចប់តូច រួមទាំងម៉ូតូមួយគ្រឿង។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣-៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុខ ក្លឹវរីលេក្ស តាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ។

យុវជនទី១.ឈ្មោះ ធុល ធេត ភេទប្រុស អាយុ២១ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិស្ថានី ខេត្តកំពង់ឆ្នាំង (រក្សាទុក និងចែកចាយគ្រឿងញៀន) ទី២.ឈ្មោះ ភិត សុភាព ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ៊ុតខោអាវ ក្នុងរោងចក្រ ស្នាក់នៅភូមិទ្រុងមាន់ ខណ្ឌសែនសុខ ទី៣.ឈ្មោះ តា រា ភេទប្រុស អាយុ១៧ មុខរបរនៅផ្ទះ​ ស្នាក់ម្តុំផ្សារកណ្តាក ខណ្ឌដូនពេញ មានស្រុកកំណើរនៅខេត្តកណ្តាក និងទី៤.ឈ្មោះ ដេ វីត អាយុ ១៧ មុខរបរជួយលក់ដូរជាមួយម្តាយ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជយ័ និងទី៥. ឈ្មោះ សេង ពេជ្រ អាយុ ២៩ឆ្នាំ មុខរបរធ្វើសេវីសក្នុងខារ៉ាអូខេមួយកន្លែង ស្នាក់ពោធិ៍ចិនតុច សង្កាត់កាកាប ខណ្ឌពិធិសែនជយ័ អ្នកទាំង៤នាក់ខាងក្រោម សង្ស័យប្រើប្រាស់គ្រឿងញៀន។

ក្រោយឃាត់ខ្លួនអ្នកទាំង៥ សមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ស៊េរី ០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CT-2029 និងថ្នាំញៀនពីរកញ្ចប់តូច។

តាមសម្តីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនកើតហេតុកម្លាំងរបស់លោកកំពុងតែល្បាត នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់បទល្មើសផ្សែងៗ ស្រាប់តែក៏ប្រទះឃើញយុវជន៥នាក់ កំពុងតែអង្គុយជុំផឹកស្រាស នៅចំណុចកើតហេតុ ដោយកម្លាំងសមត្ថកិច្ចមានកាសង្ស័យ ក៏បានសួរនាំនិងឆេកឆេរ ទើប ប្រទះឃើញម្សៅក្រាមសថ្លា២ កញ្ចប់តូចសង្សយ័ថ្នាំញៀនម៉ាទឹកកក និងបានឃាត់ខ្លួនពួកគេនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ។

បច្ចុប្បន្នយុវជនម្នាក់ ក្នុងចំណោម៥នាក់ ដែលជាប់និងករណីចែកចាយថ្នាំញៀន ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន មកប៉ុស្តិ៍នគរបាលសង្កាត់កាកាប១ ដើម្បីសួរ នាំ និងបន្តធ្វើកំណត់ហេតុបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ចំណែក៤នាក់ទៀត សមត្ថកិច្ចកំពុងធ្វើការពិនិត្យរកសារធាតុញៀត ក្នុងខ្លួន ដើម្បីចាត់ការបន្ត៕

មតិយោបល់