ភ្នំពេញៈ បុរសម្នាក់បានធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែង ស្ថិតនៅក្នុងបុរីចំការមន តែមិនសម្រេចត្រូវសន្តិសុខ ចាប់ បានវាយម្នាក់មួយដៃមួយជើងឡើងទ្រូមខ្លួន។
ហេតុការណ៏នេះ កើតឡើងកាលពីវេលាម៉ោង ១និង៥០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅ តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ជាអ្នករើសអេតចាយ បានជិះម៉ូតូចេញពីផ្ទះនៅក្រោយបុរីចំការមន ក៏បានឈប់ម៉ូតូជិតបុរី ហើយបានអឺតលឺមៗ ត្រូវសន្តិសុខឃើញដូចច្នេះ ក៏វាយបុរសម្នាក់នោះម្នាក់មួយដៃមួយជើងទ្បើងទ្រូមខ្លួន មុននឹងសមត្ថកិច្ចបានមកដល់ ទើបឃាត់យកទៅសាកសួរនៅប៉ុស្តិ៏។
ជនសង្ស័យនោះ មានឈ្មោះ ពុំ ស័ក្កិ អាយុ ៣១ឆ្នាំ ទីលំនៅនៅក្រោយបុរីចំការមន។
ក្រោយការសាកសួរសមត្ថកិច្ច និងពិនិត្យទឹកនោមជនសង្ស័យ គឺមានសារជាតិញៀន ហើយ សមត្ថកិច្ចបានធ្វើរបាយការណ៍ ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់