បាត់ដំបងៈ យុវជនម្នាក់ ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួន នៅលើដើមឈើ កាលពីថ្ងៃទី១២ ខែមករាឆ្នាំ២០១៨ ដោយមិនដឹងថារូបគេ ចងកស្លាប់តាំងពីពេលណានោះទេ។
ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះ កើតទ្បើងនៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ហើយបើតាមការបំភ្លឺរបស់ឪពុកជនរងគ្រោះ បានបញ្ជាក់ថា មិនមានរឿងហេតុអ្វីទ្បើយ សម្រាប់ការធ្វើអត្តឃាតរបស់កូនគាត់ ប៉ុន្តែមុនពេលកើតហេតុ កូនប្រុសគាត់បានផឹកស្រាស្រវឹងយ៉ាងជោកជាំ ក៏ត្រូវគាត់ស្តីបន្ទោសឲ្យបន្តិចបន្តួចប៉ុណ្ណោះ។
ជនរងគ្រោះមានឈ្មោះសែម ឃីម ភេទប្រុស អាយុ២៦ឆ្នាំ បន្ទាប់ពីសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួមមកសមត្ថកិច្ចបានសន្និដ្ឋានថា ជនសង្ស័យពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន។
បច្ចុប្បន្នសាកសពយុវជនខាងលើ ត្រូវបានប្រគល់ជូនគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណី ៕
មតិយោបល់