ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូដឹកឈើដួល ស្លាប់មួយរំពេច!

រតនគិរី: នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ជិះម៉ូតូដឹកដុំឈើដួលបោកក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង នៅលើផ្លូវជាតិលេខ៧៨ ភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ សឿន ធួន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិតាកុកច្រាយ ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុនិងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់