ព័ត៌មានកីឡា

Spurs លុត Everton យ៉ាងចាស់ដៃ

ក្រុមមាន់ខ្នាយមាស Tottenham​ Hotspur លេងបានយ៉ាងល្អ ដោយលុតក្រុម Everton យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤-០ នៅកីឡារដ្ឋាន Wembley យប់មិញ​នេះ។

៤គ្រាប់របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ស៊ុតបញ្ចូលទីដោយ កីឡាករ Heung-Min Son នៅនាទីទី ២៦ ខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Harry Kane ២គ្រាប់ ដែលស៊ុតបាននៅនាទីទី ៤៧ និងនាទីទី៥៩ និងខ្សែបម្រើ Christian Erickson នៅនាទីទី៨១។ ការលុតមិនទុកមុខលើក្រុម Everton នេះដែរ បានធ្វើឲ្យក្រុម Tottenham ឡើងមកឈរលេខ ៥ក្នុងតារាង ដោយមានពិន្ទុស្មើក្រុមហង្សក្រហម Liverpool ៤៤ពិន្ទុដូចគ្នា តែចាញ់គ្រាប់ស៊ុត​ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតនោះ Tottenham មានសង្ឃឹមខ្ពស់ក្នុងការប្រជែង​យក​តំណែងក្រុមកំពូលតារាងទាំង៤ នៅឡើយ ព្រោះថា ក្រុមលេខ២ និងលេខ៣ Manchester United និងតោខៀវ Chelsea លើសតែ៣ពិន្ទុុ ស្របពេលដែល Liverpool ត្រូវទទួលក្រុមកំពូលតារាង Manchester City យប់នេះទៀត។

ហេតុនេះហើយ​ Tottenham នៅតែអាចប្រជែងយកតំណែង Champion League បានបន្តទៀតនៅឆ្នាំក្រោយ ព្រោះថានៅ Premire League អ្វីៗមានការប្រែប្រួល ម្យ៉ាង Spurs មានពិន្ទុល្អប្រសើរក្នុងការប្រជែងតំណែងក្រុម​កំពលតារាងទាំង៤ នៅឡើយ។

https://www.youtube.com/watch?v=BpUnMGaUNUM

មតិយោបល់