កណ្ដាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលកើតហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុច ផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2L-9143 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុ បានបើកគេចពីម៉ូតូ១គ្រឿង ដែលជិះស្របទិសគ្នា បណ្ដាលឲ្យរថយន្តជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1W-5060 អ្នកបើកបរឈ្មោះហ៊ឹម ឈឿន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរៈលក់បន្លែ ទីលំនៅភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពីជើងមកត្បូង ចំពីមុខមួយទំហឹង បណ្ដាលឲ្យដួលរបួសធ្ងន់បុរសម្នាក់ រីឯម៉ូតូខូចខាតធ្ងន់ និងរថយន្ត ខូចខាតស្រាល ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ច បានចុះទៅពិនិត្យនិងវាស់វែងយកម៉ូតូ និងរថយន្តមករក្សាទុក នៅអធិការដ្ឋាននគនរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់៕
មតិយោបល់