ក្រុមតោខៀវ Chelsea ហាក់ដូចជាស៊យខ្លាំងណាស់ ក្នុងការបើកទ្វារទទួលក្រុមកញ្ជ្រោងខៀវ Leicester City ដោយលេងបានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះ បើទោះបីជាក្រុមភ្ញៀវ ទទួលបានកាតក្រហម១នៅពាក់កណ្តាលនៃតង់ទី២ ក៏ដោយ។
ការលេងបានត្រឹមស្មើជាមួយក្រុម Leicester City នេះដែរ បានធ្វើឲ្យក្រុមតោខៀវ Chelsea ឈរត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងតារាងស្មើគ្នាជាមួយក្រុមលេខ២ បីសាចក្រហម Manchester United ដែលមាន ៤៧ពិន្ទុដូចគ្នា។ ក្នុងនោះដែរ Chelsea ប្រហែលជាមិនអាចការពារពាន Premier League របស់ពួកគេនៅរដូវកាលនេះឡើយ ព្រោះថានៅពេលនេះ ក្រុម Manchester City បាននាំមុខដល់ទៅ ១៥ ពិន្ទុ ខណៈនៅសល់ការប្រកួតជាមួយក្រុមហង្សក្រហម Liverpool យប់នេះទៀត។
យ៉ាងណាវិញនោះ អ្វីដែល Chelsea ត្រូវបន្តព្យាយាមនៅពេលនេះនោះ គឺការរក្សាចំណាត់ថ្នាកក្រុមកំពូលតារាងទាំង៤ ដើម្បីរក្សាតំណែង Champion League ឆ្នាំក្រោយ ព្រោះថាក្នុងចំណោមក្រុម Manchester Unted, Chelsea, Liverpool, Tottenham និង Arsenal នៅមានពិន្ទុប្រកៀកប្រកិតគ្នានៅឡើយ ដែលទាមទារឲ្យក្រុមទាំងអស់នេះ ត្រូវប្រជែងគ្នា ៣ក្រុមជាមួយ Man City ក្នុងការលេង Champion League ឆ្នាំក្រោយ។
https://www.youtube.com/watch?v=vjvvazTJ5Mk
មតិយោបល់