ព័ត៌មានជាតិ

អ៊ីរ៉ង់ និង​​ប្រទេស​មហាអំណាច​៥​បូក​១​(P5+1 )ពិភាក្សា​​ពី​​អាវុធ​នុយក្លេអ៊ែរ

អ៊ី​ស្តង់​ប៊ូ​ល​:​ក្រុម​ប្រទេស​មហាអំណាច​៥​បូក​១​(P5+1 )នឹង​បើក​ការប្រជុំ​សារជាថ្មី​ម្តងទៀត​នៅ​ថ្ងៃច័​ន្ទ​នេះក្នុង​ប្រទេស​តួ​គី​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ដែល​បានអូសបន្លាយ​ជាមួយ​អ៊ីរ៉ង់​អស់​រយះ​ជា​យ៉ាង​យូរ​ហើយ​នោះ​។​
Iranian-Lawmaker-says-Recent-Nuclear-Talks-with-P51-Group-were-Promising
​ការប្រជុំ​បាន​ចាប់ផ្តើម​តាំង​តែ​ពី​ម៉ោង​បួន​ល្ងាច​ម៉ោង​ក្នុង​ស្រុក​ខ្មែរ​នៅក្នុង​សណ្ឋាគារ​ស្វីស​របស់​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​ក្រោយពេល​គណះប្រតិភូ​នៃ​ប្រទេស​ទាំង​ប្រាំមួ​យបាន​មកដល់​តួ​គី​តាំងតែ​ពី​ថ្ងៃ​អាទិត្យ​។​កិច្ចប្រជុំ​ដែល​មិន​អនុញ្ញាតិឲ្យ​អ្នកកាសែត​ចូលរួម​គឺ​មាន​គោលបំណ​ង​ផ្តោត​លើ​ការពិភាក្សា​លើ​សំណើរ​ចាស់​ដែល​ទាមទារ​ឲ្យអ៊ីរ៉ង់​​ពន្យា​ពេល​នៃ​ការបង្កើន​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ប្រមាណ​២០​ភាគរយ​របស់​ខ្លួន​ដើម្បី​ជា​ថ្នូរ​នឹង​ការបញ្ជាក់​ពី​ភាពស្មោះត្រង់​របស់​ខ្លួន​ចំពោះ​សាកលលោក​។​

​កិច្ចប្រជុំ​ក៏​មាន​រួមបញ្ចូល​ពី​របៀប​វា​រះ​សម្រាប់​ការពិភាក្សា​លើក​ក្រោយ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ក្រោយ​នៅក្នុង​ប្រទេស​កា​ហ្សា​ស្ថាន​ហើយ​ត្រូវ​រំពឹងថា​នឹង​មាន​ការ​ថ្លែង​ប្រកាស​ជា​សារ​ធា​រណះ​ផង​ដែរ​ក្រោយ​ការពិភាក្សា​គ្នា​រយះពេល​ពី​រ​ថ្ងៃ​៕​

មតិយោបល់