ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តមួយគ្រឿង ត្រូវរថភ្លើងបុក កាលពីវេលាម៉ោង ៤ និង៤៥ នាទីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
រថយន្ដម៉ាក MITSUBISHI MONTERO ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2S-3298 បើកដោយឈ្មោះ សេង ភ័ណ្ឌ ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរ ជាមន្ត្រីយោធាស្រុកស្ទឹងហាវ ទីលំនៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុរថយន្ដ បានបើកឆ្លងផ្លូវរថភ្លើង ដើម្បីចូលទៅទីបញ្ជាការតំបន់សឹករងស្រុកស្ទឹងហាវ អំទ្បុងពេលរថភ្លើងមានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញធ្វើដំណើរមកដល់ ក៏បុកចំពីក្រោយផ្នែកខាងស្ដាំរថយន្តបណ្ដាលក្រឡាប់ផ្ងារជើង និងតាកុងរថយន្តរបួស ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ៕
មតិយោបល់