ព័ត៌មានកីឡា

រស់ សំអឿន សម្រេចចែកផ្លូវគ្នាជាមួយ បឹងកេត

ខ្សែការពារឆ្នើមរបស់ក្រុមបាល់ទាត់ បឹងកេត ក៏ដូចជាជម្រើសជាតិកម្ពុជា កីឡាករ រស់ សំអឿន បានបញ្ចប់កិច្ចសន្យាជាមួយម្ចាស់ជើងឯក រដូវកាល ២០១៧ ត្រឹមពេលនេះ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្លិបផ្ទាល់។ តាមការសន្និដ្ឋានពេលនេះ សំអឿន អាចទៅចូលរួមជាមួយ ភ្នំពេញក្រោន នឹង ព្រះខ័នរាជស្វាយរៀង។

សេចក្តីប្រកាសរបស់ បឹងកេត មានដូចខាងក្រោម៖
​OFFICIAL NEWS: អរគុណសម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នក
ក្លិបសូមប្រកាសអំពីការចាកចេញរបស់កីឡាករខ្សែការពារ រស់ សំអឿន នៅថ្ងៃនេះក្រោយសុពលភាពនៃកិច្ចសន្យាបានបញ្ចប់។
សំអឿន បានផ្លាស់មកបឹងកេតចាប់តាំងពីឆ្នាំ២០១៣ ហើយ​ជួយ​ឲ្យ​ក្លិប​ទទួល​បាន​ជើង​ឯក​លីគ​កំពូល​២​លើក​នៅ​រដូវ​កាល​២០១៦ និង ២០១៧ ព្រមទាំងឈ្នះពានរង្វាន់បើករដូវកាល CNCC CUP 2017 ក៏ដូចជាជ្រោមជ្រែងក្លិបក្នុងការប្រកួតពានរង្វាន់ថ្នាក់ជាតិនិងអន្តរជាតិជាច្រើនផ្សេងទៀតនាពេលកន្លងមក។
គ្រប់ៗគ្នានៅបឹងកេតសូមជូនពរឱ្យ សំអឿន ទទួល​បាន​ជោគ​ជ័យ​ក្នុង​អាជីពនា​ពេល​ខាង​មុខ​។

មតិយោបល់