ព័ត៌មានជាតិ

Update: មុខសញ្ញាឆបោក និងវាយយកម៉ូតូដ៍សកម្ម ត្រូវនគរបាលក្រុងតាខ្មៅ ចាប់បានអស់ហើយ

កណ្តាល: ជនសង្សយ័ម្នាក់ជាមុខសញ្ញាឆបោក ប្រើប្រាស់គ្រឿងញៀន និងវាយប្លន់យកម៉ូតូប្រចាំក្រុងតាខ្មៅ ត្រូវបាននគរបាលក្រុងតាខ្មៅ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ សហការជាមួយផ្នែកព្រហ្មទ័ណ្ឌ និងប៉ុស្តិ៍រដ្ឋបាលព្រែកហូរ ចុះប្រតិបត្តិការណ៍តាមចាប់ខ្លួនបានអស់ហើយ។

ហេតុការណ៍ចុះប្រតិបត្តិការណ៍តាមចាប់ខ្លួនកាលពីវេលាម៉ោង៤និង១៥នាទី រសៀលថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅចំណុចភូមិក្រពើ
ហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកអធិការបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយចាំឌុបម៉ូយ នៅមុខផ្ទះសំណាក់យីហោម្លេះ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ ពេលនោះស្រាប់តែជនល្មើសឈ្មោះអូន បានដើរមកឲ្យជនរងគ្រោះឌុបខ្លួន ទៅផ្សារឃ្លាំងរំសេវ រាជធានីភ្មំពេញ ដោយឲ្យថ្លៃ២០ដុល្លា ជនរងគ្រោះក៍យល់ព្រម ពេលទៅដល់ឃ្លាំងរំសេវ ក៏ឲ្យឌុបបន្តទៅម្តុំពេទ្យលោកសង្ឃទៀត ដើម្បីលេងណេតនៅទីនោះ បន្ទាប់មកទៀតក៏ឲ្យជនរងគ្រោះឌុបទៅម្តុំវត្តនិរោធន៍ទៀត ហើយក៏ឲ្យជនរងគ្រោះឌុបមកតាខ្មៅ ពេលឌុបមកដល់ស្ពានជប៉ុនតាខ្មៅ លេចមុខជនជនល្មើស ឈ្មោះតាក់ ហើយឲ្យឌុបទៅផ្ទះបងប្អូននៅព្រែកហូរទើបឲ្យលុយ ពេលឌុបទៅដល់កន្លែងកើតហេតុខាងលើ នៅវេលាម៉ោងកើតហេតុខាងលើ ជនល្មើសបានប្រើល្បិចសុំខ្ចីម៉ូតូថាយកទិញបីយ៉ែផឹក ហើយជនរងគ្រោះក៏បានហុចសោរម៉ូតូឲ្យ ពេលនោះជនសង្ស័យទាំង២នាក់ក៏បានដណ្តើមគ្នាយកម៉ូតូជិះទៅ។ ឃើញដូចនេះ ជនរងគ្រោះក៏ទាញយកកូនសោរម៉ូតូមកវិញ ដោយប្រាប់ថាចាំខ្លនួនឌុបទៅវិញ ទើបជនល្មើសបានវាយជនរងគ្រោះមួយដៃចំចុងដង្ហើម ហើយដណ្តើមយកកូនសោរម៉ូតូជិះគេចខ្លួនទៅ តាមទិសខាងត្បូងបាត់តែម្តង។ លុះដល់ថ្ងៃទី០១ ខែ កុម្ភ: ឆ្នាំ២០១៧នេះ ក្រោយពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះរួចមកនៅរសៀលម៉ោង៥និង១០នាទី សមត្ថកិច្ចបានធ្វើការ​ស្រាវជ្រាវឃាត់ខ្លួនជនល្មើសបានម្នាក់ឈ្មោះ ស្រស់ បញ្ញា ហៅតាក់
នៅចំណុចគល់ស្ពានមិត្តភាពកម្ពុជាជប៉ុន ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសឈ្មោះ ស្រស់ បញ្ញា ហៅតាក់ បានឆ្លើយសារភាពថា បក្សពួកខ្លួនឈ្មោះ អូន ពិតជាបានធ្វើសកម្មភាពវាយជនរងគ្រោះ យកម៉ូតូពិតប្រាកដមែន កាលពីថ្ងៃទី៣១ ខែឆ្នាំដដែល ចំនែកឯខ្លួន មិនបានវាយជនរងគ្រោះទេ គឺគ្រាន់តែបានជិះម៉ូតូរបស់ជនរងគ្រោះទៅជាមួយឈ្មោះ អូនប៉ុណ្ណោះ។ ចំពោះបញ្ហាគ្រឿងញៀនវិញខ្លួនធ្លាប់បានប្រើប្រាស់ អស់រយ:ពេលជាង២ឆ្នាំ មកហើយ៕

នៅចំពោះសមត្ថកិច្ចជនល្មើស បានឆ្លើយសារភាពថា ខ្លួន និងបក្សពួក ពិតជាបានយកម៉ូតូរបស់ជនរងគ្រោះ ទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវ រាជធានីភ្នំពេញ ក្នុងតំលៃ៣០០ដុល្លាពិតប្រាកដមែន តែមិនបានវាយប្លន់ទេ គឺគ្រាន់តែសុំខ្ចីម៉ូតូនោះ ពីជនរងគ្រោះធម្មតាប៉ុណ្ណោះ។ ចំពោះបញ្ហាគ្រឿងញៀនវិញ គឺខ្លួនធ្លាប់បានប្រើប្រាស់អស់រយ:ពេលពីរឆ្នាំមកហើយ តែឥឡូវឈប់ប្រើហើយ៕

ជនរងគ្រោះ

មតិយោបល់