ព្រះសីហនុៈ កាលពីវេលាម៉ោងជិត១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ មានករណីរថយន្តកែច្នៃមួយគ្រឿង បើកខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅក្រឡាប់ធ្លាក់ក្បែរជើងផ្លូវ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងរបួសធ្ងន់២នាក់ នៅត្រង់ផ្លូវបេតុង ស្ថិតលើចំណោតផ្លូវ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកមធ្យោបាយធ្វើដំណើរមករក្សាទុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់ និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ៕ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់