ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ករណីលួច ទូរស័ព្ទដៃ

កណ្ដាល: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាស្រ្តីសង្ស័យម្នាក់ បានរងការចោទប្រកាន់ ពីបទលួចទូរស័ព្ទដៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង០៩និង ៣០នាទី នៅចំណុចផ្សារតាខ្មៅថ្មី ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អន ស៊ីប៊ន ភេទស្រី អាយុ៧០ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មេផ្ទះ ។
ជនសង្ស័យ០២នាក់រួមមាន ៖
១.ឈ្មោះ ជា មុន្នី ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅ ភូមិឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ភ្នំពេញ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
២.មិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល៤០ឆ្នាំ ស្លៀកពាក់អាវពណ៌ខ្មៅ(គេចខ្លួន)។
វត្ថុតាងចាប់យក ៖ ១.កាបូបស្ពាយរូបតុក្តតា០១, ២-ទូរសព្ទ័០១គ្រឿងម៉ាក N ចុចពិលពណ៌ខ្មៅ, ៣-ខ្សែក កាឡៃ ពណ៌លឿង មានបណ្តោងត្បូង ពណ៌ស០១ខ្សែ ។
លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានមកផ្សារតាខ្មៅថ្មី ហើយកំពុងឈរទិញនំរបស់សាក្សីម្នាក់ឈ្មោះនី ថាវី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរលក់នំ មានទីលំនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយនៅពេលជនរងគ្រោះកំពុងឈទិញនំនោះ ក៏ឃើញជនសង្ស័យ២នាក់ខាងលើ ដើរចូលផ្សារតាខ្មៅថ្មី ហើយនិយាយខ្សិបខ្សៀវគ្នាចុះឡើង ហើយនាំគ្នាមកឈរជិតជនរងគ្រោះ ភ្លាមនោះក៏ឃើញជនសង្ស័យស្ត្រីម្នាក់ពាក់អាវខ្មៅ បានវះកាបូបលូកដៃចូលក្នុងកាបូប របស់ជនរងគ្រោះ រួចលួចយកទូរសព្ទ័១គ្រឿង ហើយជនសង្ស័យទាំង២នាក់ក៏បានគេចខ្លួនបាត់ទៅ។
បន្ទាប់មកសាក្សីដែលជាអ្នកលក់នំបានសួរទៅជនរងថាមានបាត់ទូរសព្ទ័អត់? ហើយជនរងគ្រោះក៏បានឆែកក្នុងកាបូបរបស់ខ្លួនក៏ឃើញថាបាត់មែន ទើបសាក្សីឆ្លើយថាខ្ញុំស្គាល់អ្នកលួច ចាំខ្ញុំដើររកជនសង្ស័យ២នាក់នោះមកឲ្យ។
បន្ទាប់មកសាក្សីក៏បានដើររកឃើញជនសង្ស័យម្នាក់ពាក់អាវខ្មៅ យកមកឲ្យជនរងគ្រោះមើលនិងជួយឆែកឆេរកទូរសព្ទ័តែ អត់ឃើញ រួចបានប្រាប់ឲ្យជនរងគ្រោះនៅឈរចាំមើល ហើយសាក្សីទៅដើររកជនសង្ស័យម្នាក់ទៀតឈ្មោះ ជា មុន្នី យកមក ឲ្យជនរងគ្រោះ ជួយមើលនិងឆែកបន្តទៀត តែពេលមកដល់ជនសង្ស័យស្រ្តីម្នាក់ពាក់អាវខ្មៅ បានគេចខ្លួនបាត់ទៅហើយ នៅសល់តែជនសង្ស័យម្នាក់ឈ្មោះជា មុន្នី ក៏បានឆែកឆេរខ្លួននិងកាបូប តែមិនឃើញទូរសព្ទ័ ទើបជនរងគ្រោះបាននាំ ជនសង្ស័យយកមកប្រគល់ឲ្យ សមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ចាត់ការតាមនីតិវិធី តែបានមួយសន្ទុះក្រោយមក ក៏ឃើញសន្តិសុខ ផ្សារតាខ្មៅថ្មី រើសបានទូរស័ព្ទហើយយកទៅប្រគល់ឲ្យជនរងគ្រោះវិញ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយថា ខ្លួនមិនបានស្គាល់ស្រ្តីម្នាក់ពាក់អាវខ្មៅ និង មិនបាននិយាយអ្វីជាមួយវានោះទេ ហើយក៏មិនបានសមគំនិតក្នុងអំពើលួចជាមួយវាដែ។
ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់