ព័ត៌មានជាតិ

បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ របួសបុរសម្នាក់!

​ភ្នំពេញៈ បុរសម្នាក់បើករថយន្តមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូកំពុងជិះ បណ្តាលឲ្យបុរសម្នាក់រងរបួសរយះក្បាលប្រវែងមួយតឹក កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវបែកជាបួន រវាងមហាវិថីអូស៊ីអាយស៊ីនិងវិថីបន្ទាយខ្មែរលើ ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសរងគ្រោះខាងលើមានឈ្មោះ ហុង ចន្ថា អាយុ២៧ឆ្នាំ មុខរបរ ជាងគ្រឿងចក្រ ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CI 0350។

ចំណែកបុរសដែលបើករថយន្តបង្កមិនត្រូវបានស្គាល់ឈ្មោះនោះទេ បើករថយន្តម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2C 6657។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូខាងលើតាមបណ្តោយវិថីបន្ទាយខ្មែរលើទិសដៅពីជើងទៅត្បូង ខណៈមកដល់ផ្លូវបែកជាបួនដែលជាកន្លែងកើតហេតុក៏ស្រាប់តែមានរថយន្តម៉ាកកូរ៉ូឡាខាងលើ បើកតាមបណ្តោយមហាវិថីអូស៊ីអាយស៊ីទិសដៅពីកើតទៅលិច មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូពីខាងឆ្វេងបណ្តាលឲ្យដួលរងរបួសរយះក្បាលប្រវែងប្រហែលមួយតឹកកតែម្តង។ រីឯម៉ូតូរងការខូចខាតផ្នែកខាងឆ្វេងចំណែករថយន្តរងការខូចខាតកាងខាងមុខផ្នែកខាងស្តាំ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានម្ចាស់រថយន្តបង្កជួយដឹកយកទៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូបន្ទាប់ពីសមត្ថកិច្ចវាស់វែងរួចរងចាំភាគីឬដំណាងភាគីដោះស្រាយនៅកន្លែងកើតហេតុសិនតែបើសម្របសម្រួលគ្នាមិននៅកន្លែងកើតហេតុទេ រថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលព្រែកលៀបរងចាំភាគីទាំងសងខាងចូលដោះស្រាយនៅពេលក្រោយ៕

មតិយោបល់