ភ្នំពេញៈ រថយន្តកុងទីន័រមួយគ្រឿងកំពុងតែបើកឆ្លងផ្លូវក៏ត្រូវប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាមកបុកចំពីចំហៀងរថយន្ដបណ្ដាលឲ្យខ្ទាតមនុស្សចេញពីម៉ូតូរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ឯម៉ូតូអូសប្រមាណជាង២០ម៉ែត្រនៅក្រោមរថយន្ដកាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រឈានចូលនៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤កែងមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថាមុនពេលកើតហេតុមានប្រុសស្រី២នាក់ជិះម៉ូតូម៉ាកហុនដាឌ្រីមស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខបាត់ដំបង1S 6708ពណ៌ខ្មៅដែលបានធ្វើដំណើរពីកើតមកលិចក្នុងល្បឿនលឿនលុះមកដល់និង
ចំណុចកើតហេតុ ក៏បានជ្រុលទៅបុករថយន្ដកុងទីន័រមួយគ្រឿងក្បាលពណ៌ខៀវពាក់ស្លាកលេខ 3A-7971 ដែលកំពុងតែធ្វើដំណើរឆ្លងកាត់ផ្លូវបណ្ដាលឲ្យខ្ទាតមនុស្សចេញពីម៉ូតូ ចំណែកឯម៉ូតូអូសប្រហែល២០ម៉ែត្រជាប់នៅនិងកង់រថយន្ដបណ្ដាលឲ្យបុរសរងរបួសធ្ងន់ស្ដ្រីម្នាក់រងរបួសស្រាលរថយន្ដសង្គ្រោះបន្ទាន់មហានគរដឹកនៅឯមន្ទីពេទ្យភ្លាម ចំណែកតៃកុងរថយន្ដភ័យចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងហេតុបានធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំម្ចាស់រថយន្ដនិងជនរងគ្រោះមកដោះស្រាយទៅតាមផ្លូវច្បាប់៕
មតិយោបល់