ព័ត៌មានជាតិ

ជិតបានដឹងលទ្ធផលច្បាស់ការហើយប្អូនៗ! ក្រសួងអប់រំ កំពុងប្រជុំ​គណៈកម្មការធ្វើ​កោសល្យវិច័យទៅលើវិញ្ញាសារ គណិតវិទ្យា

ភ្នំពេញៈ យោងតាមផេក ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកិច្ច​ប្រជុំ​គណៈកម្មការ​ កោសល្យវិច័យ ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ

​​​​​​​​ទីស្ដីការ​ក្រសួង៖ គណៈកម្មការ​កោសល្យវិច័យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ បាន​រៀបចំ​​កិច្ច​ប្រជុំ ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ជូន​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​បាន​ថា ការ​ប្រឡង​ដំណើរ​ការ​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួល​យក​បាន។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​ការ​ដឹក​នាំ​ដោយ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ទីស្ដីការ​ក្រសួង​អប់រំ យុវជន និង​កីឡា៕

មតិយោបល់