ភ្នំពេញៈ បុរសម្នាក់បើករថយន្តលក្ខណៈគ្រួសារ ក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជាបួន បានជ្រុលទៅបុករម៉កដឹកបន្លែ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយរថយន្តព្យាយាមបើករត់រហូតដល់បុរីប៉េងហួតទើបសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ផ្លូវ៣៨៨ កែងនិងផ្លូវ ១៩៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់បើករថយន្តឡិចស៊ីស ៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-9540 បើកតាមបណ្ដោយផ្លូវ១៩៩ ពីកើតទៅលិច បោះពួយយ៉ាងលឿនខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុករម៉កដឹកបន្លែមិនមានស្លាកលេខ បើកបុរសម្នាក់បើកតាមបណ្ដោយផ្លូវ៣៨៨ ពីជើងទៅត្បូងដោយដឹកបន្លែចេញពីផ្សារដើមគរ គោលបំណងយកទៅអោយម៉ូយនៅផ្សារតាខ្មៅ ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅទៅបុកពេញទំហឹង បណ្តាលឲ្យបន្លែដែលនៅក្នុងរម៉កខ្ទាតចេញពាសពេញផ្លូវ និងធ្វើអោយអ្នកបើកម៉ូតូរងរបួសបែកក្បាលសន្លប់ស្តូកស្តឹងត្រូវបានបានរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅ គ្លិនិកឯកជនហុងហាក់ភ្លាមៗ។
ភ្លាមៗនោះដែរ រថយន្តបង្កមិនបានឈប់ដោះស្រាយនៅនឹងកន្លែងកើតហេតុនោះទេ គឺបានព្យាយាមបើករថយន្តរត់គេចទាំងសភាពខ្ទេចផ្នែកខាងមុខ រហូតមកដល់មុខបុរីប៉េងហួតផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបសមត្ថកិច្ចដេញឃាត់រថយន្តបានហើយពេលនោះ អ្នកបើកបរបង្ករ បាននាំប្រពន្ធនិងកូន ឡើងជិះម៉ូតូឌុប បន្តដំណើរទៅមុខទៀត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ រួចហើយបានធ្វើការវាស់វែងយកម៉ូតូរម៉កព្រមទាំងរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាបន្តទៀត៕
មតិយោបល់