ព័ត៌មានជាតិ

មនុស្ស០២នាក់រងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ បន្ទាប់ពីជិះម៉ូតូបុករថយន្តបើកឆ្លងផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរាណ៍ មួយដែលកើតឡើង រវាងម៉ូតូនិងរថយន្តបុកគ្នា បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់ បញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរូស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តមួយគ្រឿងម៉ាក LAND GROUSER ពាក់ស្លាកលេខរដ្ឋ 16 2-0454 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះ ក៏មានម៉ូតូហុងដាឌ្រីមសង់ឆ្នាំ២០១៦ មួយគ្រឿង ពាក់ស្លាកលេខសៀមរាប 1S-4712 ធ្វើដំណើរគ្នា២នាក់ ទិសដៅពីកើតទៅលិច ក៏ជ្រុលបុកចំចំហៀងរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង និងរងរបួសធ្ងន់ស្រាល២នាក់ បញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះដល់ទីតាំងធ្វើការវាស់វែងយករក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕





មតិយោបល់