ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនពីបទប្លន់និងប្រើប្រាស់អាវុធខុសច្បាប់ ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ។
ការឃាត់ខ្លួននេះមានការដឹកនាំកម្លាំងដោយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១ឈ្មោះ ស៊ុន វណ្ណា និងទី២ឈ្មោះ ខាំ ថុន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីបង្គាប់ឲ្យចាប់ខ្លួនលេខ 846 តព្រ និងលេខ 847 ត.ព្រ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១០ ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាំង ស៊ីណាត ពីបទ ប្លន់ និងប្រើប្រាស់អាវុធខុសច្បាប់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់