កណ្តាលៈ តាចាស់ល្មោភកាមម្នាក់ បានធ្វើសកម្មភាពរំលោភនារីសតិមិនគ្រប់ម្នាក់ រហូតបានសម្រេច បន្ទាប់ពីឃើញនារីសតិមិនគ្រប់ កំពុងបោកខោ អាវ នៅក្នុងបន្ទប់ទឹក រួចលួងលោមជាថ្នូរឲ្យប្រាក់៥ពាន់រៀល ដើម្បីចាប់រំលោភនាងរហូតបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣០នាទី នៅចំណុចកើតហេតុ ក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ ទួលក្របៅ ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ជនរងគ្រោះមានអាយុ២៤ឆ្នាំ (សតិមិនប្រកតី)។ ចំណែកជនសង្ស័យ ឈ្មោះតាំង ហាំងលី ភេទប្រុស អាយុ៧៤ឆ្នាំ ។
មុនពេលកើតហេតុ ជនរងគ្រោះ កំពុងអង្គុយបោកខោអាវនៅក្នុងបន្ទប់ទឹកក្រោមផ្ទះ ស្របពេលនោះ ជនសង្ស័យ បានជិះកង់ចេញពីផ្ទះ របស់ខ្លួនមកចូលផ្ទះ ជនរងគ្រោះ បានឃើញជនរងគ្រោះកំពង់អង្គុយបោកខោអាវ នៅក្នុងបន្ទប់ទឹកក្នុងបន្ទប់ក្រោមផ្ទះម្នាក់ឯងដោយគ្មានមនុស្សចាស់ និងអ្នកផ្សេងនៅជាមួយ ជនសង្ស័យ បាននិយាយលួងលោមជនរងគ្រោះ ហើយបានឲ្យប្រាក់៥ពាន់រៀល មកជនរងគ្រោះ រួចបានទាយដៃជនរងគ្រោះ មកដេកលើពួកក្រោមផ្ទះ រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច។ ពេលប្រព្រឹត្តបទល្មើសរួចហើយ ជនសង្ស័យ បានជិះកង់មកផ្ទះបាត់។ លុះមកដល់ម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃដដែល ជនរងគ្រោះបានយកហេតុការណ៍ខាងលើនិយាយប្រាប់ ឪពុកខ្លួន ទើបនៅវេលាម៉ោង៩ និង១៥នាទីថ្ងៃដដែល ឪពុកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលគគីរ ពេលទទួលបណ្ដឹងហើយ កម្លាំងប៉ុស្តិនគរបាលគគីរចុះ ទៅឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីសួរនាំ រួចបញ្ជួនមកអធិការដ្ឋានគនរបាលស្រុកកៀនស្វាយតែម្តង៕
មតិយោបល់