ព័ត៌មានជាតិ

ហ៊ានៗយ៉ាងនេះ! ចូលទៅបន្លំខ្លួន កូនក្រមុំស្មានថាកូនកំលោះ មានអីស្គាល់រសជាតិបាត់

ព្រៃវែងៈ លោកវរសេនីយទោ សៅ ចាន់ថា អធិការនគរបាលស្រុកកញ្ជ្រៀច បានប្រាប់ Post News ថា មានករណីបុរសម្នាក់ បន្លំខ្លួនធ្វើជាកូនកម្លោះ ចូលទៅរួមដំណេកជាមួយកូនក្រមុំបានសម្រេច ដែលហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ ឈឹន ចាន់សេង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀច បានរំលោភសេពសន្ថវៈ ទៅនារីរងគ្រោះ ឈ្មោះ ប ស.ជ ភេទស្រីអាយុ ១៨ ឆ្នាំ នៅភូមិជាមួយគ្នា។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះបានរៀបការ ជាមួយគូរដណ្ដឹង តែពេលកម្មវិធីចប់ ជនរងគ្រោះចូលដេកក្នុងបន្ទប់ខ្លួន នៅពេលនោះជនសង្ស័យ ក៏បន្ថំខ្លួនចូលទៅដេក ជាមួយជនរងគ្រោះ រួចរំលោភទៅលើជនរងគ្រោះ បានសម្រេចតែម្ដង ហើយជនរងគ្រោះក៏ស្រែកឲ្យបងប្អូនជួយ។

ក្រោយកើតហេតុសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំ និងបន្តចាត់ការនិតិវិធីច្បាប់៕

មតិយោបល់