កាលពីចុងសប្តាហ៍កន្លងទៅ ខ្សែការពារពារបារាំង និងមិត្តរួមក្រុម របស់ Manchester United កីឡាករ Anderson បានរីករាយនាពេលរាត្រីជាមួយនឹង កូនភ្លោះដែលជាតារាម៉ូដែលនាង Melissa និង Carla Howe។
តារាពីរដួងរបស់ បិសាចក្រហមបានអញ្ជើញតារាម៉ូដែលកូនភ្លោះទៅជប់លៀងនៅក្លិបរាត្រីនាទីក្រុងប៉ារីស ហើយពួកគេក៏បានញុំាអាហារឋានសួគ៌រួមគ្នានៅសណ្ឋាគារជាមួយនឹងតារាម៉ូដែលទាំងពីរដួងនោះ។
គ្រូបង្វឹកបារាំងលោក Didier Deschampsបានបកស្រាយប្រាប់អ្នកសារព័ត៌មានថា តាមពិទៅមិនដូចដែលអ្នកយល់ឃើញនោះទេ កីឡារ វ័យ ៣១ ឆ្នាំ Evra គ្រាន់តែចេញទៅកម្សាន្តមុនមួយម៉ោងនៃការហ្វឹកហាត់ប្រកួតមិត្តភាពបារាំង ជាមួយនឹងអាល្លឺម៉ងតែប៉ុណ្ណោះ មិនមែនទៅឡើងឋានសួគ៌មួយយប់ទាល់ភ្លឺជាមួយនឹង តារាម៉ូដែលទាំងពីរឡើយ។ប្រភពព័ត៌មានមួយនេះបានឭដល់ប្រពន្ធកីឡាករ Evra ដែលធ្វើឲ្យ នាង Sandra បានខឹងសម្បារយ៉ាងខ្លាំងជាមួយនឹងកម្មវិធីក្រៅឆាកនោះ។ការខឹងសម្បារនេះដែរ ខណៈដែលក្រុមខ្លួនចាញ់អាល្លឺម៉ង 1-2 ដែលជាដើមហេតុធ្វើឲ្យប្រពន្ធ របស់កីឡាកររូបនេះឆេះដុំ ដាច់ក្បាលដាច់កន្ទុយ៕












មតិយោបល់