បាត់ដំបងៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័កពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ មានករណីឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ខុសច្បាប់ នូវសារធាតុញៀន។
ជនសង្ស័យទី១មានឈ្មោះ អ៊ឹម សម្បត្តិ ហៅម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទី២ឈ្មោះ ស្ងៀម ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ និងទី៣ឈ្មោះ ឡេង ប៊ុនឡុង ភេទប្រុស អាយុ២៤ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងភូមិកន្តួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំណែកវត្ថុតាង ដែលដកហូតបាន រួមមាន ម្សៅក្រាមពណ៌សស្រអាប់ សង្ស័យមានសារធាតុញៀន ចំនួន៦កញ្ចប់តូចថ្នាំញៀនប្រភេទយ៉ាម៉ា(WY) ចំនួន១៤គ្រាប់ ម៉ូតូមួយគ្រឿងម៉ាកហុងដាMSX ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AA-3859 ទូរសព្ទដៃចំនួន៥គ្រឿង បំពង់ទែម៉ូម៉ែតចំនួន២ ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១
ដែកកេះចំនួន៣ កាបូបដាក់លុយចំនួន១ និងកាបូបស្ពាយចំហៀងចំនួន១។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវនាំទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់