ព័ត៌មានអន្តរជាតិ

អាមេរិក អំពាវនាវឲ្យមានការអភិវឌ្ឍអាវុធថ្មី ខណៈមានការគំរាមកំហែង ដោយនុយក្លេអ៊ែរចម្រុះ…

អាមេរិកៈ កងទ័ពអាមេរិក មានបំណងចង់ជួសជុលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងអភិវឌ្ឍអាវុធប្រភេទថ្មីកម្រិតទាប ខណៈដែលវាបានធ្វើឲ្យក្រុមអ្នកជំនាញ មានការព្រួយបារម្ភថា អាចនាំឲ្យមានការរីកសាយកាន់តែធំ ជាមួយការបង្កើនហានិភ័យ នៃសង្គ្រាមនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

ការស្នើសុំផ្លាស់ប្តូរកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីព្រាង សម្រាប់ការត្រួតពិនិត្យឡើងវិញ ស្ដីពីអាវុធនុយក្លេអ៊ែររបស់មន្ទីរប៉ង់តាហ្គោន ត្រូវបានគេមើលឃើញថា ជាការផ្ដាច់ចេញពីទស្សនៈវិស័យនុយក្លេអ៊ែរនាពេលអនាគតរបស់អាមេរិក ក្រោមអតីតរដ្ឋលោក បារ៉ាក់ អូបាម៉ា ដែលបានថ្លែងសុន្ទរកថា ក្នុងទីក្រុង Prague កាលពីឆ្នាំ ២០០៩ កន្លងទៅ ដែលបានអំពាវនាវឲ្យលុបបំបាត់ការរីកសាយភាយនៃអាវុធ។

សេចក្តីថ្លែងការណ៍ស្តីពីបញ្ហានុយក្លេអ៊ែរនេះ មានភាពចម្រូងចម្រាស់ជាច្រើនឆ្នាំ នៅអំទ្បុងឆ្នាំ ២០១០ ដោយនៅពេលនេះ វាក៏ជាលើកដំបូងហើយ ដែលមន្ទីរប៉ង់តាហ្គោន បានធ្វើការពិនិត្យឡើងវិញ។

លោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បាននិយាយថា «ស្ថានភាពគំរាមកំហែងជាសកល បានកាន់តែអាក្រក់ឡើងៗ ចាប់តាំងពីការត្រួតពិនិត្យគោលនយោបាយនុយក្លេអ៊ែរឆ្នាំ ២០១០»។

បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងប្រឈមនឹងបរិយាកាសគំរាមកំហែង ដោយនុយក្លេអ៊ែរចម្រុះ និងមានកម្រិតខ្ពស់ជាងពេលណាៗទាំងអស់ »៕

មតិយោបល់