ភ្នំពេញៈ យុវជនម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់ជួល បង្កឲ្យភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រស់ជិតបន្ទប់ម្ចាស់ផ្ទះ កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ពញ្ញា អាយុ ២២ឆ្នាំ មុខរបរ និស្សិតរៀនឆ្នាំទី៣ មានស្រុកកំណើតស់នៅ ភូមិត្រើយឃ្លោក ឃុំដូនខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ ។
តាមប្រភពព័ត៌មានបានឲ្យងដឹងថា មុនពេលកើតហេតុ គាត់បានឃើញ មិត្តភក្តិរួមការងារជាមួយជនរងគ្រោះ បានមកប្រាប់គាត់ថា តេទៅជនរងគ្រោះ ជាច្រើនដងតែអត់លើក ហេតុនេះហើយទើបនាំគ្នាឆ្ងល់ ហើយក៏សម្រេចចិត្តនាំគ្នា ឡើងទៅគោះទ្វារបន្ទប់ជាច្រើនដង អត់ភ្ញាក់ទៀត មួយសន្ទុះក៏នាំគ្នា ធាក់ទ្វារចូលទៅឃើញជនរងគ្រោះ ដេកស្លាប់រឹងខ្លួនបាត់ទៅហើយ ដោយឃើញសភាពដូចនេះ ក៏សុំអន្តរាគមន៍ ពីសមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏ចុះមកដល់ទំនាក់ទំនង ទៅខាងជំនាញកោសល្យវិច័យ ឲ្យចុះមកពិនិត្យបានបញ្ជាក់ថា ជនរងគ្រោះខាងលើ ស្លាប់ ដោយសារតែជំងឺគាំងបេះដូង រួចក៏ធ្វើកំណត់ហេតុ ប្រគល់សពជូនទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់