ភ្នំពេញៈ នគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនអ្នកធ្វើការសំណង់ពីរនាក់ ជាប់ព័ន្ធនឹងករណីរក្សាទុកសារធាតុញៀនខុសច្បាប់
ដែលប្រតិបត្តិការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៧ ខែមករាឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរទី១. ឈ្មោះ លី ណែត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិគកក្របី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ទី២.ឈ្មោះ សែម សឿង ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិជាមួយគ្នា។
តាមសមត្ថកិច្ច បានឲ្យដឹងថា វត្ថុតាងដកហូតបានមានក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ២កញ្ចប់តូច និងម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1FP-3555។
ក្រោយឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់