ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរ និងព្រូ ៣នាក់ ពាក់ព័ន្ធករណីលួចរថយន្ត នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៥និង០០នាទី មានករណីលួចរថយន្ត បង្កឡើងដោយជនសង្ស័យ ៣នាក់ ចំណុចភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ខា ស្រីអូន ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរអាជីការ មានទីលំនៅផ្ទះលេខ៨ ភូមិគោកចំបក់សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ៣នាក់រួមមាន៖
១.ឈ្មោះវិន វី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបើកបររថយន្ត។
២.ឈ្មោះរស់ សារុំ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរបើកបររថយន្ត។
៣.ឈ្មោះណូ មុន្នី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរព្រូរថយន្ត។
អ្នកទាំង ៣នាក់ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួនទាំង០៣នាក់)។

សម្ភារ:បាត់បង់៖ រថយន្ត ០១គ្រឿងម៉ាក Hyundai Mighty ពីរតោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8253 ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់