ព័ត៌មានជាតិ

ខ្ចីម៉ូតូមិត្តភក្តិបាត់៤ថ្ងៃ បម្រុងយកទៅបញ្ចាំតែអត់ឯកសារ ចុងក្រោយជាប់ខ្នោះដដែល!

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកង២ ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅក្នុងកន្លែងណេតភ្នាល់ចាក់បាល់ខាងក្រោយរោងកុនគីរីរម្យ ផ្លូវ២៧៦ សង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ខណ:ដែលជនសង្ស័យកំពុងចូលលេងណេតនៅទីតាំងខាងលើ។

បើយោងតាមសម្តីជនរងគ្រោះមានឈ្មោះ ចាន់ សម្បត្ត អាយុ២៦ឆ្នាំ មុខរបរជាងសំណង់ ស្នាក់ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ឈ្មោះ ជួន ណារិន ហៅអាប៉ោង ដែលត្រូវជាមិត្តភក្តិស្គាល់គ្នាជាយូរឆ្នាំមកហើយ បានខ្ចីម៉ូតូរបស់គាត់មួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT-5792 នៅចំណុចខាងក្រោយរោងកុនគីរីរម្យ ហើយពុំឃើញយកមកឲ្យគាត់វិញនោះទេ រយ:ពេលច្រើនម៉ោងដោយទ្រាំមិនបានម្ចាស់ម៉ូតូខាងលើក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងតែម្តង។

ជនសង្ស័យខាងលើមានឈ្មោះ ជួន ណារិន ហៅប៉ោង អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចម្ការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិច្បាប់បន្តទៀត។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ចាស់ដើមវិញផងដែរ៕

មតិយោបល់