ព័ត៌មានជាតិ

កំពុងជួញដូរថ្នាំញៀន សមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: កម្លាំងជំនាញយុត្តិធម៌ស្រុកពញាឮ សហការជាមួយ​កម្លាំងជំនាញប៉ុស្តិ៍ ចុះបង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅចំណុច ភូមិស្វាយលាប ឃុំទំនប់ធំ ស្រុកពញឮ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ វង្ស សុវីន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុ ព្រមទាំងម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកកIce) ចំនួន៤ កញ្ចប់ ធំ១កញ្ចប់ តូច៣កញ្ចប់ -ទូរសព្ទ១ម៉ាក NOKIA អិនចុចពឹល និងឧបករណ៍សម្រាប់​ប្រើប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន ។

នៅមុនពេលកើតហេតុ កម្លាំងជំនាញស្រុក បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា ជនសង្ស័យជាមុខសញ្ញាខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅចំណុចខាងលើ បន្ទាប់មកកម្លាំងជំនាញយុត្តិធម៌ និងប៉ុស្តិ៍ ធ្វើការឃាត់ខ្លួន និងឆែកឆេរបន្ទប់ក្នុងរោង ដែលជនសង្ស័យដេករកឃើញវត្ថុតាងថ្នាំញៀនដូចខាងលើ។

ក្រោយការឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់