ព័ត៌មានជាតិ

ឆេះផ្ទះមួយខ្នង ផ្អើលទាំងកណ្តាលយប់ ដោយមិនទាន់ដឹងមូលហេតុ !

កំពង់ស្ពឺ: មានករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះមួយខ្នង យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១០ និង៤៥នាទី យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទួលវិហារ ឃំុចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះផ្ទះដែលមានទំហំ ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ សង់អំពីឈើប្រកក្បឿង ជញ្ជាំងក្តាឆេះអស់ទាំង ដែលមានម្ចាស់ផ្ទះឈ្មោះ ឈឹន សុខហេង ភេទស្រី អាយុ៣៥ឆ្នាំ ។

ក្នុងនោះដែរ បើតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ចំពោះមូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ រង់ចាំការស្រាវជ្រាវបន្តទៀត៕

មតិយោបល់