ព័ត៌មានជាតិ

កែវ​ ​រំ​ច​ង់​ ​ការ​ពារ​ខ្សែ​ក្រ​វ៉ា​ត​ខ្លួន​ទាំ​ង​លំ​បា​ក់​លំ​បិ​ន​

នៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២ ម្សិលមិញនេះ នៅសង្វៀនប្រដាល់បឹងស្នោ កីឡាករ កែវ រំចង់ ដែលជាម្ចាស់ខ្សែ ក្រវ៉ាត់ សញ្ញា រូបភ្នំ និង ខ្សែក្រវ៉ាត់ ស្ថានីយ៍ទូរទស្សន៍បាយ័ន បានឡើងការពារខ្សែក្រវ៉ាត់សញ្ញារូបភ្នំ របស់ខ្លួនពីសំណាក់ កីឡាករ ខ្លាចាស់ ជ័យ កុសល្យ ។

សម្រាប់ទឹកទីមួយ នៃការប្រកួតនេះ បានធ្វើឲ្យទស្សនិកជន នៅតាមគេហដ្ឋាន និង នៅក្នុងសង្វៀនបឹងស្នោ ស្ទើរតែមិនអង្គុយទៅហើយ ខណះដែលគូរនេះបានប្រើកណ្តាប់ដៃ កែង ប្តូរស្នៀតសព្វគ្រប់នោះ ។នៅទឹកទី ២ ម្ចាស់ខ្សែក្រវ៉ាត់ កែវ រំចង់ ត្រូវបានជ័យ កុសល្យ បង្ហើរកែង ចំក្បាលផ្នែកខាងឆ្វេង បណ្តាលឲ្យហូរឈាម និងធ្វើឲ្យ កែវ រំចង់ កាន់តែមានចិត្តមុតពុះពារ ដើម្បីធ្វើឲ្យ ជ័យ កុសល្យ ហូរឈាមវិញ ។ការប៉ុនប៉ងរបស់កែវ រំចង់ បានដូចបំណង ខណះដែលទឹកទី ៣ ឈានចូលមកនោះ បានធ្វើឲ្យជ័យ កុសល្យ របួសលើច្រមុះហូរឈាម ដូចអាករមាន់ ។ខ្លាចាស់ ជ័យ កុសល្យ ទោះបីជាហូរឈាមក្តី តែគេនៅតែមានចិត្ត សុភាព មិនពុះកញ្ជ្រោល ដូចកែវ រំចង់ ឡើយ តែអ្វីដែលមិនគួរនេះ នៅទឹកទី ៤ ជ័យ កុសល្យ គ្រាន់តែរអិលជើងដួល តែប៉ុណ្ណោះ តែបែរត្រូវអាជ្ញា កណ្តាលរាប់ ១០ នៅចុងទឹកទៅហើយ ។ ទឹកទី៥ ឈានចូលមកដល់ ជ័យ កុសល្យ ដែលពូកែបង្ហើរកែងនោះ បានធ្វើឲ្យ កែវ រំចង់ បែកឈាមវិញ នៅលើផ្ទៃមុខ ដូចអាករមាន់ដែរ។ ២ នាទី ចុងក្រោយនៃការប្រកួតនេះគឺប្រកួតទាំង ហូរញើស ហូរឈាម ។

លទ្ធផលដែលសម្រេចដោយអាជ្ងាកណ្តាលសម្រា់គូរនេះ កែវ រំចង់ នៅតែបន្តគ្រប់គ្រង នូវខ្សែក្រវ៉ាត់របស់ខ្លួនដដែល៕

មតិយោបល់