អ្នកការពារតំណែងជើងឯកកីឡាការិនី Chanelle Scheepers បានរអិលចូលជុំទី ២ នៃព្រឹត្តិការណ៍ Guangzhou International Women’s Open នៅថ្ងៃចន្ទនេះ។
កីឡាការិនីដែលមកពីអាហ្វ្រិកខាងត្បូង លំដាប់ទី ៥ ត្រូវការពេលវេលាតែ ៧២ នាទី តែប៉ុណ្ណោះដើម្បីជម្រុះកីឡាការិនីចិន Qiang Wang ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-0 និង 6-3 នៅលើទីលាន WTA International។
Chanelle Scheepersគឺជាអ្នកដែលឈ្នះពានរង្វាន់ពី WTA Tour នៅ Guangzhouកាលពីឆ្នាំកន្លងទៅ ហើយបើកឆាកដំបូងក៏ឈ្នះដោយពិន្ទុយ៉ាងកក់ក្តៅទៀត។
សម្រាប់ការប្រកួតនៅជុំក្រោយក្នុងកម្មវធីនេះ នាង Chanelle Scheepers នឹងត្រូវជួបជាមួយនឹង កីឡាការិនី សញ្ជាតិ ស៊ែប៊ី Bojana Jovanovski ខណះដែលកីឡាការិនីរូបនេះ បំបាក់កីឡាការិនីហុងហ្គារី Timea Babos ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-1 និង 6-3 ដោយប្រើពេលវេលា ១ ម៉ោង និង ៩ នាទី ៕
មតិយោបល់