បាត់ដំបងៈ មានករណីអគ្គិភ័យមួយបង្កការឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង បណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារៈជាច្រើន ដោយពុំដឹងពីមូលហេតុ នៃការឆេះ កាលពីវេលាម៉ោង១១យប់ ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វសក័ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ យ៉ា យាន់ ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅត្រង់ចំណុចស្រះចក ក្រុម១៦ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងប្រពន្ធឈ្មោះ មឿន វន អាយុ៤៤ឆ្នាំ មានកូន៤នាក់ ស្រី៣នាក់។
ចំណែកការខូចខាត រួមមាន ផ្ទះ៥ម៉ែត្រគុណ៧ម៉ែត្រប្រក់សង្កសីជញ្ជំងឈើ ម៉ូតូម៉ាកវេវ១គ្រឿង ម៉ាស៊ីនភ្លើង១គ្រឿង
កង់ជិះ១គ្រឿង ធុងបាស់២គ្រប់ ពាងទឹកធំចំនួន៤ សៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណសំបុត្រកំណើត
និងចានឆ្នាំងសំលៀកបំពាក់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកំណត់ហេតុដល់ផ្ទះកើតហេតុ និងបន្តស្រាវជ្រាវរកមូលហេតុ នៃការឆាបឆេះពីអគ្កិភ័យបន្ថែមទៀត៕
មតិយោបល់