កំពង់ឆ្នាំងៈ ស្ត្រីជាជនសង្ស័យ២នាក់ ដែលជាគ្រូទាយ ត្រូវបានជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកាលពីពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ក្រោយពីបានធ្វើសកម្មភាពយកសំណរ ប្តូរយកមាសពីជនរងគ្រោះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ក្នុងស្រុកកំពង់ត្រឡាច។
ជនសង្ស័យខាងលើ ទី១ឈ្មោះ ឈិន ស្រីនី អាយុ៤៦ឆ្នាំ ស្នាក់នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងជនសង្ស័យទី២ឈ្មោះ អ៉ី សារ៉ស់ ហៅទី អាយុ៥៨ឆ្នាំ ស្នាក់នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ឈិន ស្រីនី បានចេញពីខេត្តស្ទឹងត្រែងមកជួប ជនសង្ស័យឈ្មោះ គី សារ៉ស់ នៅជ្រោយចង្វារ រួចនាំគ្នាមកផ្ទះឈ្មោះ សុខ នៅភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីយកសំបុត្រកំណើតកូនរបស់ឈ្មោះសុខ ផ្ញើទៅប្រទេសចិន ហើយក្នុងថ្ងៃនោះ ស្ត្រីជាជនសង្ស័យទាំង២នាក់ បានទៅដល់នៅផ្ទះ ឈ្មោះ ហិន ដារ៉ា នៅភូមិក្រឡាញ់ជាកូនស្ត្រីឈ្មោះ សុខ ដោយជនសង្ស័យឈ្មោះ ឈិន ស្រីនី អះអាងថា ឈ្មោះ គី សារ៉ស់ ចេះទោះទាយ និងធ្វើខ្សែចង្កេះក្នុងការរកស៊ីយ៉ាងសក្តិសិទ្ធ ទើបឈ្មោះ ហិន ដារ៉ា ក៏យល់ព្រមឲ្យគេទោះទាយនិងយក កថា ឲ្យគេធ្វើខ្សែចង្កេះពាក់ ដោយឲ្យជនរងគ្រោះយកប្លាទីនជាចិញ្ចៀន១វង់៥ហ៊ុន ,ក្រវឹលមាស១គូ ២ហ៊ុន និងកងដៃផ្លាកទីន១ខ្សែ៧ហ៊ុន មកដាក់ពីលើ គាថា សំណរ ហើយគ្រប់ក្រដាសពីលើ សូត្រមន្តអាគម រួចប្រើល្បិតឆបោកយករបស់ពិតតែម្តង ដោយទុកសំណរឲ្យជនរងគ្រោះ ទើបក្រោយកើតហេតុ ជនរងគ្រោះប្តឹងសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង៕
មតិយោបល់