ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ១ខ្នងយ៉ាងសន្ធោសន្ធៅ នៅខេត្តរតនគិរី

រតនគីរី: យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ មានករណីអគ្គិភ័យកើតឡើងមួយលើកបណ្ដាលឲ្យឆេះផ្ទះមួយខ្នង នៅចំណុចភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។

ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ បានចេញរថយន្តពន្លត់អគ្គីភ័យ ១គ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ៕

មតិយោបល់