ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នាំទម្ងន់៦៣,៩៨ក្រាម

តាកែវ: កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនយុត្តិធម៌ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងរក្សាទុកសារធាតុញៀន កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ធឹង ថេន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិគ្រាំងតាមូង ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ និងដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា ចំនួន១៧ កញ្ចប់ ទំងន់ ៦៣,៩៨ក្រាម, ទូរស័ព្ទចំនួន១គ្រឿង និងម៉ូតូចំនួន១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

មតិយោបល់