បាត់ដំបងៈ សមត្ថកិច្ចបានធ្វើការចុះបង្រ្កាបទីតាំងល្បែងឆ្នោតចំនួន២ កន្លែង ឃាត់ខ្លួនមេឆ្នោតចំនួន២នាក់ កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៨ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ដំបង ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាល យុ ត្តិធម៌ បានដាក់វិធានការ ដល់ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋានបានចុះប្រត្តិបត្តិការប ង្ក្រាបករណីល្បែងស៊ីសង(លក់ឆ្នោត) ចំនួន២ទីតាំងនៅចំណុចភូមិចំការ សំរោង១ សង្កាត់ចំ ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះគឺ៖
ទី១ឈ្មោះ អុល សុជា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការ សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាមេកន្ទុយលេខ) វត្ថុតាងចាប់យករួមមាន៖ ក្រដាស់កត់លេខឆ្នោត ចំនួន១សន្លឹក សៀវភៅកត់លេខឆ្នោត១ក្បាល បន្ទាត់ដែកចំនួន១ ប៊ិចចំនួន១ដើម លុយខ្មែរចំនួន១៥៨,០០០រៀល និងក្រដាស់កាគាមួយចំនួន។
ទី២ឈ្មោះ ពៅ ចាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាមេកន្ទុយលេខ) វត្ថុតាងចាប់យករួមមាន៖ ក្រដាស់កត់លេខឆ្នោតចំនួន១សន្លឹក ម៉ាស៊ីនគិតលេខចំនួន១គ្រឿង លុយខ្មែរចំនួន១៨០,០០០រៀល ក្រដាស់កាគា ចំនួន២០សន្លឹក។
បច្ចុប្បន្ន មេឆ្នោតទាំង២នាក់ និងត្រូវរៀបចំសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់